ចេញផ្សាយ ១២ សីហា ២០២០
148
ថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីចំនួន ០៦រូប និងទីប្រឹក្សាកម្មវិធីASPIRE ដើម្បីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី បច្ចេកទេសដំណាំបន្លែដែលធន់ទៅនឹងអាកាសធាតុ នៅឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក ជឺ សេង ប្រធានក្រុមប្រឹក្សាឃុំសាមគ្គី ដោយការចូលរួមពីប្រជាពលរដ្ឋនៅឃុំទឹកល្អក់ចំនួន ២៥រូប និងប្រជាពលរដ្ឋនៅឃុំសាមគ្គីចំនួន ២៨នាក់ សរុបទាំងអស់ចំនួន ៦៣នាក់ ស្រ្តី ២៥នាក់។