ចេញផ្សាយ ១២ សីហា ២០២០
124
ថ្ងៃពុធ ៨រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២០
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំមន្ត្រី ដើម្បីបើកកិច្ចប្រជុំលើសហគមន៍នេសាទព្រៃនប់២ ដែលធ្វើនៅទីតាំងនៅសហគមន៍ព្រៃនប់២ ភូមិព្រែកសង្កែ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ដោយមានរបៀបវារៈ
១/ធ្វើបច្ចុប្បន្នភាពសហគមន៍
២/រៀបចុះក្រុមល្បាត
៣/ពង្រឹងសមាសភាពសហគមន៍
សមាសភាពចូលរួមសរុប ២០នាក់ ស្រី ០៧នាក់។ ជាលទ្ធផលក្រោយប្រជុំពិភាក្សា÷
១/ឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់សមាជិក។
២/ដំណោះស្រាយនឹងសំណូមពរ។
៣/ត្រូវរៀបចំបោះឆ្នោតគណៈកម្មការទ្បើងវិញ។