ចេញផ្សាយ ១១ សីហា ២០២០
106
ថ្ងៃអង្គារ ៧រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០
លោក នុត រ៉ា និងលោកស្រី អុិន ម៉ានិត ប្រធាន អនុប្រធាន នៃការិយាល័យនីតិកម្មកសិកម្ម បានចុះត្រួតពិនិត្យ ដេប៉ូលក់សម្ភារៈកសិកម្ម នៅក្នុងក្រុងព្រះសីហនុ។ ជាលទ្ធផលចុះពិនិត្យបានចំនួន ៤ដេប៉ូ៖
១/ដេប៉ូ ឈ្មោះ ក្រួច សោភ័ណ នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ លក់បំណែកគ្រាប់ពូជដំណាំ (បានចែកជូនវិញ្ញាបនបត្រ បណ្តុះបណ្តាលវិជ្ជាជីវៈ)។
២/ដេប៉ូ ឈ្មោះ ប៊ុន វេង នៅសង្កាត់លេខ១ ក្រុងព្រះសីហនុ លក់បំណែកពូជដំណាំ (បានចែកជូនវិញ្ញាបនបត្រ បណ្តុះបណ្តាលវិជ្ជាជីវៈ)។
៣/ដេប៉ឈ្មោះ វ៉ាត ដារ៉ា សង្កាត់លេខ១ លក់បំណេកគ្រាប់ពូជ និងចំណីសត្វ។
៤/ដេប៉ូ ឈ្មោះ សុខ សីហា សង្កាត់លេខ១ ក្រុង ព្រះសីហនុ ទេីបតែចាប់ផ្តើមលក់ បានណែនាំអោយទៅសុំច្បាប់អនុញ្ញាតធ្វេីអាជីវកម្មនៅច្រកចេញចូលតែមួយក្រុងព្រះសីហុ។