មាតិកា
ចុះអន្តរាគមន៍ជួយព្យាបាលជំងឺត្រីជូនកសិករ ឈ្មោះ អ៊ី សើ
ចេញ​ផ្សាយ ១០ សីហា ២០២០
127
ថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ បានបន្តដឹកនាំមន្ត្រីជំនាញចុះអន្តរាគមន៍ជួយព្យាបាលជំងឺត្រីជូនកសិករ ឈ្មោះ អ៊ី សើ រស់នៅឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ចិញ្ចឹមត្រីក្រាញ់ចំនួន ៣៥.០០០ ក្បាល។ ជាលទ្ធផលត្រីរបស់គាត់មានរោគសញ្ញាដូចខាងក្រោម: - រលាកស្រកា ឈានចូលដំបៅលើដងខ្លួន។ - ហើមពោះ ពេលវះឃើញមានទឹកនិងកកឈាមដុំៗក្នុងពោះ។ ផ្អែកលើរោគសញ្ញាខាងលើ មន្ត្រីជំនាញបានផ្តល់ថ្នាំសម្រាប់ព្យាបាលជូនកសិករ និងបន្តតាមដានស្ថានភាពត្រី។
ចំនួនអ្នកចូលទស្សនា
Flag Counter