ចេញផ្សាយ ១០ សីហា ២០២០
167
ថ្ងៃចន្ទ ៦រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០
លោក ម៉ាន់ វិស័ក្ក មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក និងមន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្មចំនួន ១រូប បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការចងក្រងស្ថិតិកសិកម្មលម្អិតបែងចែកតាមតំបន់ ដោយប្រើប្រាស់ទិន្នន័យអង្កេតចន្លោះជំរឿនកសិកម្មកម្ពុជាឆ្នាំ ២០១៩ (CIAS2019) ក្រោមអធិបតីភាពលោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ឯកឧត្តម ហោ ដារិទ្ធ រដ្ឋលេខាធិការក្រសួងផែនការ និងលោក ម៉ក់ ម៉ូនី ប្រធាននាយដ្ឋានផែនការ និងស្ថិតិ រួមទាំងសហការី នៅមន្ទីរផែនការខេត្តកំពត រយៈពេល ៥ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ ១៤ ខែសីហា ឆ្នាំ២០២០ ដោយការចូលរួមពីមន្ទីរផែនការ និងកសិកម្មទាំង ១១រាជធានីខេត្ត។