ចេញផ្សាយ ០៩ សីហា ២០២០
122
ថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងជាប្រធានគ្រប់គ្រងអនុកម្មវិធី បានដឹកនាំសហការី និងក្រុមទីប្រឹក្សាកម្មវិធីAspire រួមទាំងភ្នាក់ងារផ្សព្វផ្សាយទាំង ១៥នាក់ ដើម្បីបើកកិច្ចប្រជុំជ្រើសគណៈកម្មការ និងសិក្សាពីតម្រូវការគាំទ្រលើបណ្តុំអាជីវកម្មបកក្តាម នៅឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមជាគណៈអធិបតីពីលោក ពេង សៅឌូ អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់ និងកសិករនៅក្នុងបណ្តុំសរុបចំនួន ៥៥នាក់។ កិច្ចប្រជុំបានពិភាក្សាលើបញ្ហា និងដំណោះស្រាយ រួមទាំងសំណូមពររបស់កសិករដែលប្រកបរបរអាជីវកម្មបកក្តាម សម្រាប់ជាប្រយោជន៍ដល់ពួកគាត់។