មាតិកា
ការនាំយកកូនឈើចំនួន ៣០០ដើម
ចេញ​ផ្សាយ ០៩ សីហា ២០២០
172
ថ្ងៃសុក្រ ៣រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ លោក ឌី សុខុុម នាយខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងលោក ឯម ភា នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម រួមទាំងសហការី បានយកកូនឈើចំនួន ៣០០ដើម មានគគីរចំនួន ១៥០ដើម និងគ្រញូងចំនួន ១៥០ដើម ដែលបានមកពីការឧបត្ថម្ភរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជូនកងទ័ពជើងទឹកមូលដ្ឋានសមុទ្រក្រោមអធិបតីភាព ឧត្តមនាវីទោ កែវ ស៊ុនគីរី នៅមូលដ្ឋានកងទ័ពជើងទឹករាម ខេត្តព្រះសីហនុ។
ចំនួនអ្នកចូលទស្សនា
Flag Counter