ចេញផ្សាយ ០៧ សីហា ២០២០
120
ថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០
ទទួលបានបទបញ្ជាពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចាត់តាំង លោក ឡាង សុគន្ធ នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវទទួលបន្ទុករួម ដឹកនាំ មន្ត្រីមន្ទីរកសិកម្ម កម្មករចំនួន ៤នាក់ និងប្រជាពលរដ្ឋកំពុងរស់នៅតំបន់នោះចុះអារកាត់ រៀបរយប្រមូលដើមស្ងាវ ដែលដួលគង់លើគ្នា ក្រោយរងឥទ្ធិពលព្យុះទី៣ ឈ្មោះ ស៊ីនឡាគូ(SINLAKU) នៅតាមតំបន់ឆ្នេរអូត្រេះ ចំនួន ០៨ដើម ដើម្បីសុវត្ថិភាព ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ។