មាតិកា
ការចុះពិនិត្យ និងព្យាបាលជម្ងឺត្រីចិញ្ចឹមជូនកសិករនៅឃុំអូរជ្រៅ
ចេញ​ផ្សាយ ០៦ សីហា ២០២០
153
ថ្ងៃពុធ ១រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ក្រុមមន្រ្តីជំនាញផ្នែករដ្ឋបាលជលផលព្រៃនប់ សង្កាត់នេសាទកំពង់ស្មាច់ សង្កាត់កោះខ្យង និងភ្នាក់ងារផ្សព្វផ្សាយឃុំអូរជ្រៅ នៃមន្ទីរកសិកម្មខេត្តព្រះសីហនុ បានចុះពិនិត្យ និងព្យាបាលជម្ងឺត្រីចិញ្ចឹមជូនកសិករនៅឃុំអូរជ្រៅ។ ជាលទ្ធផល៖ -កសិករឈ្មោះ រិះ សាឡេះ ចិញ្ចឹមត្រីក្រាញ់ ជាបាន ៩០ភាគរយ។ -កសិករឈ្មោះ ហៃ យ៉ូ ចិញ្ចឹមត្រីផ្ទក់ ជាបានសះស្បេីយបាន ១០០ ភាគរយ។ -កសិករឈ្មោះ ម៉ាត់ ពូឡឹប ចិញ្ចឹមត្រីក្រាញ់ កំពុងព្យាបាល។ សូមបញ្ជាក់ក្រុមមន្រ្តីជំនាញព្យាបាលបានចំនួន ១១ គ្រួសារ ជាសះស្បើយចំនួន ៣គ្រួសារ នៅសល់ ៨គ្រួសារជាសះស្បើយប្រហែល ៦០ ភាគរយ។
ចំនួនអ្នកចូលទស្សនា
Flag Counter