ចេញផ្សាយ ០៥ សីហា ២០២០
128
ថ្ងៃអង្គារ ១៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០
ដោយអនុវត្តតាមអនុក្រឹត្យ១០៨ អនក្រ បក របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសត្តដ្ឋាន ការត្រួតពិនិត្យសត្តដ្ឋាន ការពិនិត្យអនាម័យសត្វ សាច់ និងផលិតផលសត្វ ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០០៧។ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល តែងតែចុះត្រួតពិនិត្យសាច់សត្វ និងផលិតផលដែលមានដើមកំណើតពីសត្វ នៅទីសត្តឃាតដ្ឋាន ដើម្បីពិនិត្យមើលគុណភាពសាច់ និងការធ្វើអនាម័យសាច់ ក្នុងការធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់។