មាតិកា
ការចុះអារកាត់ ដើមស្ងាវ ដែលបាក់រលំដួលគងលើគ្នា ក្រោយរងឥទ្ធិពលព្យុះទី៣ស៊ីនឡាគូ
ចេញ​ផ្សាយ ០២ សីហា ២០២០
450
ថ្ងៃអាទិត្យ ១៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ ដោយមាន បញ្ជារពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងតាមការណែនាំរបស់ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២០ លោក ឡាង សុគន្ធ នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវ និងមន្ត្រីមន្ទីរកសិកម្ម ចំនួន ០២នាក់ ប្រើប្រាស់កម្មករចំនួន ៣នាក់ ដើម្បីចុះអារកាត់ ដើមស្ងាវ ដែលបាក់រលំដួលគងលើគ្នា ក្រោយរងឥទ្ធិពលព្យុះទី៣ស៊ីនឡាគូ នៅតាមតំបន់ឆ្នេរអូត្រេះ ចំនួន ៥ដើម ដើម្បីសុវត្ថិភាព ភ្ញៀវទេសចរណ៍ ក្រោយរងឥទ្ធិពលព្យុះទី៣សុីនឡាគូ។
ចំនួនអ្នកចូលទស្សនា
Flag Counter