ចេញផ្សាយ ០១ សីហា ២០២០
179
ថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ បានចូលរួមកិច្ចប្រជុំរវាងគណ:កម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភាជាមួយរដ្ឋបាលខេត្តព្រះសីហនុ ដើម្បីស្វែងយល់អំពីការរីកចម្រើនរបស់ខេត្ត និងយន្តការដោះស្រាយទំនាស់ដីធ្លី ក្រោមអធិបតីភាពឯកឧត្តម ប្រាជ្ញ ច័ន្ទ ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពី លោក-លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង-ស្រុកទាំង៥ និង មន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ។