ចេញផ្សាយ ០១ សីហា ២០២០
138
ថ្ងៃសុក្រ ១១កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០
ដោយសារកក្តាបម្រែបម្រួលអាកាសធាតុនាំឱ្យការធ្វើវារីវប្បកម្មចិញ្ចឹមត្រីមានបញ្ហាមួយចំនួន ជាក់ស្តែងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីជំនាញជលផលកំពង់សោម បានចុះព្យាបាលជម្ងឺត្រីចិញ្ចឹមជូនកសិករនៅឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលមានបញ្ហារលាក់ប្រព័ន្ធរំលាយអាហារ និងរបក់ស្រីកា រួមទាំងជំងឺផ្សិត។ ដោយផ្អែកលើរោគសញ្ញា មន្ត្រីជំនាញបានព្យាបាល និងផ្តល់ប្រឹក្សាយោបល់បន្ថែម ដល់កសិករ៖
-កសិករឈ្មោះ ឈុន អុីន មានចំនួន ១៦ស្រះ ចិញ្ចឹមត្រីផ្ទកចំនួន ៦៤ ០០០ ក្បាល។
-កសិករឈ្មោះ មាស សាម៉ន មានចំនួន ៦ស្រះ ចិញ្ចឹមត្រីផ្ទកចំនួន ២៤ ០០០ក្បាល។
-កសិករឈ្មោះ អុីន ហុកស៊្រុម មានចំនួន ៧ស្រះ ចិញ្ចឹមត្រីផ្ទកចំនួន ២៨ ០០០ក្បាល។
-កសិករឈ្មោះ ជន ប៊ុនសាធ មានចំនួន ២ស្រះ ចិញ្ចឹមត្រីផ្ទកចំនួន ៨០០០ក្បាល។
-កសិករឈ្មោះ ទ្រី សៀន មានចំនួន ៣ស្រះ ចិញ្ចឹមត្រីផ្ទកចំនួន ១២ ០០០ក្បាល។
-កសិករឈ្មោះ រិះ សុុឹម នៅភូមិបឹងតាព្រហ្ម មានចំនួន ៨ស្រះ ចិញ្ចឹមត្រីក្រាញ់ចំនួន ៨០០០០ក្បាល ដែលមានបញ្ហាដោយសារជំងឺផ្សិត។ កសិករខាងលើមន្ត្រីជំនាញកំពុងបន្តតាមដានលើការព្យាបាលជូនពួកគាត់
ចំពោះកសិករឈ្មោះ រ៉ង ខៃ បានថ្លែងអំណរគុណដោយក្តីសប្បាយរីករាយដល់ថ្នាក់ដឹកនាំមន្ទីរកសិកម្ម និងក្រុមការងារផលផលដែលបានព្យាបាលត្រីគាត់បានជា ១០០ភាគរយ។