ចេញផ្សាយ ៣០ កក្កដា ២០២០
142
ថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០
ថ្នាក់ដឹកនាំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដោយឆ្លើយតបទៅនឹងបញ្ហារបស់កសិករ បានបញ្ចូលមន្ត្រីជំនាញការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានសហការជាមួយមន្ត្រីកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកកំពង់សីលា ដើម្បីចុះអន្តរាគមន៍លើដំណាំស្រូវ ដែលរងផលប៉ះពាល់ដោយសារជំងឺចំនួន ០១កន្លែង នៅភូមិព្រៃប្រសិទ្ធិ ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
តាមការវាយតម្លៃ ស្រូវដែលរងផលប៉ះពាល់មានចំនួន ចំនួន ០១ហិកតា ក្រុមការងារបានព្យាបាល និងផ្តល់ថ្នាំជូនកសិករ រួមទាំងវិធីប្រើប្រាស់។ មួយវិញទៀត
ក្រុមការងារបានជួយព្យាបាលជំងឺលើដំណាំស្វាយបានមួយចំនួនបន្ថែមទៀត។