ចេញផ្សាយ ៣០ កក្កដា ២០២០
121
ថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០
លោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងសហការី សហការជាមួយក្រុមការងាររដ្ឋបាលខេត្តព្រះសីហនុ ដឹកនាំដោយលោក ម៉ាង ស៊ីណេត អភិបាលរងខេត្ត បានចុះផ្សព្វផ្សាយលិខិតលេខ២០២ ស្តីពី ការទប់ស្កាត់ និងបង្ក្រាបបទល្មើស កាប់រាន ដុត ឈូសឆាយ ហ៊ុមព័ទ្ធ កាន់កាប់ និងវាតយកដីព្រៃឈើ ដីក្នុងតំបន់ការពារ និងដីព្រៃលិចទឹក នៅបរិវេណស្ថានីយ៍ផ្សព្វផ្សាយ និងស្តារព្រៃឈើអូរថ្ម ក្នុងភូមិសាស្ត្រស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។