ចេញផ្សាយ ៣០ កក្កដា ២០២០
158
ថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០
ដើម្បីលើកស្ទួយ និងអភិវឌ្ឍលើវិស័យកសិកម្ម ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ តែងតែជំរុញ និងគាំទ្រដល់កសិករ ដែលបានប្រកបរបរកសិកម្មគ្រប់រូបភាព តាមរយៈការប្រឹក្សាយោបល់ និងផ្ដល់បច្ចេកដល់កសិករនៅក្នុងតំបន់ លោកតែងបញ្ចូលមន្ត្រីចុះទៅពិនិត្យដល់ទីតាំងផ្ទាល់។ យ៉ាងណាមិញ លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ និងលោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចុះពិនិត្យការជីកប្រឡាយចិញ្ចឹមក្តាមថ្មទំហំ ប្រមាណជា ២ហិកតា ក្នុងទំនប់ចាស់ មានទីតាំងស្ថិតនៅភូមិព្រែកប្រស់ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។