ចេញផ្សាយ ៣០ កក្កដា ២០២០
156
ថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០
មន្ត្រីជំនាញការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្មខេត្តព្រះសីហនុ បានចុះអន្តរាគមន៍ និងពិនិត្យលើទីតាំងដំណាំស្រូវជាក់ស្ដែង របស់កសិករ ឈ្មោះ ប៉ុ រ៉េត រស់នៅភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលរងប៉ះពាល់ដោយសារសត្វមមាចត្នោត។ បានលទ្ធផលពិនិត្យឃើញថា ដំណាំស្រូវរបស់គាត់ រងប៉ះពាល់ប្រមាណជា ២ហិកតា ហើយក្រុមការងារបានផ្តល់ថ្នាំជូនកសិករ ដើម្បីកម្ចាត់សត្វមមាចត្នោត រួមទាំងផ្ដល់វិធីសាស្ត្រប្រើប្រាស់ថ្នាំជូនកសិករទៅតាមបច្ចេកទេសផងដែរ ពីនេះទៅទៀតក្រុមការងារនៅតែបន្តតាមដានលើបញ្ហារបស់គាត់។