ចេញផ្សាយ ៣០ កក្កដា ២០២០
140
ថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំលោក ឌី សុភី នាយរងខណ្ឌរដ្ឋបាលព្រៃឈើក្រុងព្រះសីហនុ ដើម្បីចូលរួមកិច្ចប្រជុំពិភាក្សាករណីអនុវត្តនីតិវិធីដោយបង្ខំ តាមអំណាចសាលដីកាលេខ១៣៧ ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ តុលាការកំពូល នៅសាលប្រជុំគណៈអភិបាលខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ។