មាតិកា
ការចុះយុទ្ធនាការ បង្ក្រាបការកាប់រាន បោះបង្គោលរបង សង់ខ្ទមអនាធិបតេយ្យ នៅតាមដងផ្លូវល្បឿនលឿន ក្នុងភូមិសាស្ត្រភូមិ១ ឃុំទំនប់រលក និងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២៩ កក្កដា ២០២០
121
ថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ ក្រុមមន្ត្រីជំនាញព្រៃឈើក្រុងព្រះសីហនុ ចំនួន ០៨នាក់ សហការជាមួយ ក្រុមការងាររដ្ឋបាលស្រុកស្ទឹងហាវ អាជ្ញាធរដែនដី កំលាំង នគរបាល កងរាជអាវុធហត្ថស្រុក និងកំលាំងបញ្ជារការពារ សរុប ១១៨នាក់ បានប្រើប្រាស់ គ្រឿងចក្រអេស្កាវ៉ាទ័រចំនួន ០១គ្រឿង ដើម្បីចុះយុទ្ធនាការ បង្ក្រាបការកាប់រាន បោះបង្គោលរបង សង់ខ្ទមអនាធិបតេយ្យ នៅតាមដងផ្លូវល្បឿនលឿន ក្នុងភូមិសាស្ត្រភូមិ១ ឃុំទំនប់រលក និងភូមិ១ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផល ក្រុមការងារបានចុះរុះរើវាយកម្ទេច ខ្ទមអនាធិបតេយ្យចំនួន ៦៤ខ្ទម និងបានធ្វើកិច្ចសន្យាឱ្យរុះរើខ្ទមដោយខ្លួនឯងចំនួន ១ខ្ទម រួមទាំងរុះរើបង្គោលរបង បានចំនួន ២៥០បង្គោល។
ចំនួនអ្នកចូលទស្សនា
Flag Counter