មាតិកា
ការចុះអន្តរាគមន៍ និងពិនិត្យព្យាបាលជម្ងឺត្រីរបស់ប្រជាកសិកររស់នៅឃុំអូរជ្រៅ
ចេញ​ផ្សាយ ២៩ កក្កដា ២០២០
479
ថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីជំនាញផ្នែកជលផល បានចុះអន្តរាគមន៍ និងពិនិត្យព្យាបាលជម្ងឺត្រីរបស់ប្រជាកសិករឈ្មោះ រិះ សាឡ ដែលចិញ្ចឹមត្រីក្រាញ់ រស់នៅឃុំភូមិអូរជ្រៅ ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផលក្រោយការពិនិត្យ មន្ត្រីជំនាញបានឱ្យដឹងថា ត្រីរបស់គាត់មានបញ្ហាលើប្រព័ន្ធរំលាយអាហារ ដែលមានរលាកក្រះ ពោះវៀន និងបញ្ហាផ្សិតផ្សេងៗ។ ចំណែកឯកសិករឈ្មោះ ហៃ យូស ចិញ្ចឹមកូនត្រីផ្ទកតូចៗមានជម្ងឺហើមស្រកី និងជម្ងឺផ្សិត។ ដោយផ្អែកលើរោគសញ្ញាពិនិត្យឃើញក្រុមមន្រ្តីជំនាញ បាននឹងកំពុងព្យាបាល និងផ្តល់ថ្នាំព្យាបាលមួយចំនួនជូនគាត់ ដោយរងចាំលទ្ធផលនៃការព្យាបាលនាពេលខាងមុខ។
ចំនួនអ្នកចូលទស្សនា
Flag Counter