ចេញផ្សាយ ២៩ កក្កដា ២០២០
117
ថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០
នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការអនុវត្តការងារកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់និងការប្រែប្រួលអាកាសធាតុ(ASPIRE)ប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារសម្រាប់ខែសីហា ឆ្នាំ២០២០ ក្រោមការដឹកនាំកិច្ចប្រជុំដោយលោក នេន ចំរេីន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអនុប្រធានមន្ទីរ ទីប្រឹក្សាទាំង៤រូប មន្ត្រីថ្នាក់ខេត្ដ និងថ្នាក់ស្រុកទាំងអស់។ កិច្ចប្រជុំផ្តោតលើវឌ្ឍនភាព ការឆ្លើយតបនឹងបញ្ហាប្រឈម និងផែនការសកម្មភាពត្រូវអនុវត្តបន្ត។
ពេលរសៀល÷ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី រួមជាមួយក្រុមទីប្រឹក្សាបានចុះត្រួតពិនិត្យមេីលទីតាំងចិញ្ចឹមត្រីរបស់បណ្តុំអាជីវកម្មចិញ្ចឹមត្រីនៅភូមិទឹកចេញ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ដេីម្បីវាយតម្លៃសក្តានុពលសម្រាប់គាំទ្រការបង្កេីតកន្លែងភ្ញាស់កូនត្រីផ្គត់ផ្គង់ដល់សមាជិកសហគមន៍។