ចេញផ្សាយ ២៧ កក្កដា ២០២០
201
ថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០
ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោយពីមានការជំរុញពីថ្នាក់ដឹកនាំ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ រួមជាមួយអាជ្ញាធរឃុំ ដើម្បីលើកស្ទួយនូវវិស័យកសិកម្ម និងកម្រិតភាពជីវភាពកសិករ តាមរយៈការធ្វើកសិកម្មបន្ថែម ដោយដាំដំណាំរួមផ្សំ ពីការងារប្រចាំថ្ងៃរបស់ពួកគាត់។ យ៉ាងណាមិញកសិករឈ្មោះ ផាន់ សុង ដាំដំណាំសណ្តែកគួរ លើផ្ទៃដីប្រមាណជា ៧០អា និងកសិករឈ្មោះ នាក់ ផាត ដាំដំណាំត្រសក់ចំណារលើផ្ទៃដីប្រមាណជា ៥០អា រស់នៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានការលូតលាស់ល្អ នឹងទទួលបានទិន្នផលល្អនាពេលខាងមុខ។