មាតិកា
ការចុះពិនិត្យនិងព្យាបាលជំងឺត្រីរបស់កសិករឈ្មោះ រីះ សាឡោះ ស្ថិតនៅភូមិអូរជ្រៅ ឃំុអូរជ្រៅ ស្រុកព្រៃនប់
ចេញ​ផ្សាយ ២៦ កក្កដា ២០២០
131
ថ្ងៃអាទិត្យ ៦កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២០ ខណ្ឌរដ្ឋបាលជលផលកំពង់សោម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះសីហនុ ដឹកនាំដោយលោក ឯម ភា នាយរងខណ្ឌទទួលបន្ទុកក្តាប់រួម ដោយមានការផ្តល់ប្រឹក្សាបច្ចេកទេសពីនាយកដ្ឋានអភិវឌ្ឍន៍វារីវប្បកម្ម រដ្ឋបាលជលផល និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ បានចុះពិនិត្យនិងព្យាបាលជំងឺត្រីរបស់កសិករឈ្មោះ រីះ សាឡោះ ស្ថិតនៅភូមិអូរជ្រៅ ឃំុអូរជ្រៅ ស្រុកព្រៃនប់ ដែលជួបបញ្ហាដោយសារ ប្រភេទប៉ារាស៊ីត Trichodina sp។ ក្រៅពីការផ្ដល់ថ្នាំព្យាបាល យើងបានណែនាំកសិករពីវិធីការពារដូចខាងក្រោម: ១. ទឹកក្នុងស្រះត្រីត្រូវមានគុណភាពល្អ ២. ត្រូវឧស្សាហ៍តាមដានពិនិត្យមើលត្រីចិញ្ចឹមអោយបានរាល់ថ្ងែ។ ៣.ត្រូវឧស្សាហ៍ផ្លាស់ប្តូរទឹកជាប្រចាំ។ ៤. ចំណីត្រីស្រស់ត្រូវលាងអោយបានស្អាតមុនពេលផ្តល់ចំណីអោយត្រីស៊ី។ ៥. ត្រូវជូនដំណឹងមកមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ ភ្លាមនៅពេលត្រីរបស់បងប្អូនមានបញ្ហា។
ចំនួនអ្នកចូលទស្សនា
Flag Counter