ចេញផ្សាយ ២៥ កក្កដា ២០២០
137
ថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការណែនាំផ្ទាល់ពី ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ ២០២០
មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះពិនិត្យសិក្សាលទ្ធភាពនៃការគាំទ្របច្ចេកទេសសម្រាប់ធ្វើការដាំដំណាំ ចិញ្ចឹមសត្វ និងចិញ្ចឹមត្រី ជូនសាលាកងទ័ពជើងទឹក នៃបញ្ជាការដ្ឋានកងទ័ពជើងទឹក ដែលមានទីតាំងនៅភូមិអុង ឃុំរាម ស្រុកព្រៃនប់។ ជាលទ្ធផលឃើញថា ទីតាំងនេះមានសក្តានុពលខ្ពស់ក្នុងការអភិវឌ្ឍន៍ដំណាំបន្លែ និងចិញ្ចឹមសត្វ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២០ លោកវរ:នាវីទោ ជើង ឆាយ នាយកសាលាកងទ័ពជើងទឹក និងសហការី បានអញ្ជើញមកជួបពិភាក្សាជាមួយ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដើម្បីសុំការគាំទ្របច្ចេកទេសដាំបន្លែ និងចិញ្ចឹមសត្វ។