ចេញផ្សាយ ២៤ កក្កដា ២០២០
130
នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០
លោកវរ:នាវីទោ ជើង ឆាយ នាយកសាលាកងទ័ពជើងទឹក និងសហការី បានអញ្ជើញមកជួបពិភាក្សាជាមួយ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដើម្បីសុំការគាំទ្របច្ចេកទេសដាំបន្លែពីមន្ទីរ ក្នុងការអភិវឌ្ឍដាំបន្លែនៅក្នុងសាលាសម្រាប់ចិញ្ចឹមកងទ័ពប្រមាណ ៤០០ នាក់។
ជាកិច្ចឆ្លើយតប លោកប្រធានមន្ទីរ បានសន្យាជួយទាំងស្រុងលើបច្ចេកទេស និងពូជ ព្រមទាំងបញ្ជូនមន្ត្រីបច្ចេកទេសចុះធ្វើការសិក្សាដើម្បីដំណើរការដាំដុះជូនបងប្អូនកងទ័ពឱ្យបានឆាប់បំផុត។