មាតិកា
ការចុះសិក្សាស្ថានភាពរបស់ប្រជាជនទាក់ទងនឹងវិស័យកសិកម្ម ដែលរស់នៅតំបន់ដីសម្បទានសង្គមកិច្ច
ចេញ​ផ្សាយ ២៣ កក្កដា ២០២០
134
ថ្ងៃពុធ ២កេីត ខែស្រាពណ៍​ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ លោក សុខ រិទ្ធី មន្ត្រីការិយាល័យកសិឧស្សាហកម្ម លោកសុខ ពិសិដ្ឋ មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម និងមន្ត្រីភ្នាក់ងារផ្សព្វផ្សាយឃុំ ២រូប បានចុះសិក្សាស្ថានភាពរបស់ប្រជាជនទាក់ទងនឹងវិស័យកសិកម្ម ដែលរស់នៅតំបន់ដីសម្បទានសង្គមកិច្ច ដែលមានទីតាំងនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផល៖ - ទំហំដីសម្បទានសរុប ១ ០៤០ហិកតា ចែកឲ្យប្រជាជនចំនួន៥៦៦ហិកតា នៅសល់ ៤៧៤ហិកតា។ - ៨០ខ្នងផ្ទះ ដែលរដ្ឋបានសាងសង់ (មួយគ្រួសារទទួលបានដីភូមិទំហំ ៣០មx៤០ម ព្រមទាំងផ្ទះមួយខ្នង និងដីកសិកម្មទំហំ (១០០មx១០០ម)។ - គ្រួសាររស់នៅអចិន្ត្រៃយ៍ ៣៦គ្រួសារ - គ្រួសារចិញ្ចឹមត្រី ២គ្រួសារ មាន៤ស្រះ - ដោយសាររដូវវស្សាភ្លៀងជោគជាំពេកគ្រួសារដាំបន្លែបច្ចុប្បន្នសល់ ២គ្រួសារដាំត្រកួន និងត្រសក់។ - គ្រួសារចិញ្ចឹមមាន់ ទា លើសពី ៥០ក្បាល ចំនួន ៧គ្រួសារ - ក្រៅពីនេះមានដំណាំផ្សេងៗទៀតដូចជា ដូង ស្វាយ ស្វាយចន្ទី ធូរ៉េន ក្រូចឆ្មារ។ សូមបញ្ជាក់ថាមានតែ ៥គ្រួសារប៉ុណ្ណោះដែលជាម្ចាស់ទី១។
ចំនួនអ្នកចូលទស្សនា
Flag Counter