ចេញផ្សាយ ២២ កក្កដា ២០២០
131
ថ្ងៃអង្គារ ១កេីត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានរៀបចំវេទិកាអ្នកពាក់ព័ន្ធច្រើនភាគី (MSP) នៃបណ្តុំអាជីវកម្មចិញ្ចឹមត្រី កម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ASPIRE) នៅឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ក្រោមអធិបតីភាពលោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរ និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្ត
ដោយមានការអញ្ជើញចូលរួមពីអ្នកពាក់ព័ន្ធសំខាន់ៗរួមមាន៖ មន្ត្រីអនុវត្តអនុកម្មវិធីថ្នាក់ខេត្ត-ស្រុក ក្រុមការងារទីប្រឹក្សាកម្មវិធីASPIRE លោកមេឃុំ មេភូមិ ភ្នាក់ងារផ្សព្វផ្សាយឃុំ កសិករចិញ្ចឹមត្រី អ្នកប្រមូលទិញ និងអ្នកលក់ធាតុចូលកសិកម្ម សរុប៖ ៥២នាក់ ស្ត្រី ៤នាក់ ។
ជាលទ្ធផល៖
១. ភាពរាំងស្ទះ និងបញ្ហាប្រឈមមួយចំនួនត្រូវបានដោះស្រាយជូនសមាជិកបណ្តុំអាជីវកម្ម
២. សំណូមពរ និងតម្រូវការដែលបានលើកឡើងដោយអ្នកចិញ្ចឹមត្រី អ្នកប្រមូលទិញ និងអ្នកលក់ធាតុចូល ក៏ត្រូវបានដោះស្រាយជូនពួកគាត់ផងដែរ ដោយឡែកបញ្ហាដែលនៅសេសសល់ យើងនឹងដោះស្រាយជូនពួកគាត់នៅជំហានបន្ទាប់។
៣. កសិករចិញ្ចឹមត្រី និងអ្នកប្រមូលទិញបានឯកភាពគ្នា បន្តការចចារលើបរិមាណ និងតម្លៃដើម្បីឈានទៅរកកិច្ចសន្យាទិញលក់និងគ្នា។
វេទិកានេះបានបញ្ចប់ទៅប្រកបដោយផ្លែផ្កា និងបរិយាកាសស្និតស្នាល។