ចេញផ្សាយ ២១ កក្កដា ២០២០
134
ថ្ងៃចន្ទ ១៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០
ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះអន្តរាគមន៍សង្គ្រោះស្រូវជូនប្រជាពលរដ្ឋចំនួន ២៨គ្រួសារ ដែលរងកាប៉ះពាល់ដោយជម្ងឺបា្លស់ លើផ្ទៃដីស្រែចំនួន ២២ហិកតា នៅភូមិថ្មី ឃុំកំពង់សីលា ស្រុកកំពង់សីលា និងភូមិបឹងរាំង ឃុំសាមគ្គី ស្រុកព្រៃនប់ លើផ្ទៃដីចំនួន ១៥ ហិកតា ក្នុងខេត្តព្រះសីហនុ។