មាតិកា
ការចុះកសិដ្ឋានចិញ្ចឹមទានៅស្រុកព្រៃនប់
ចេញ​ផ្សាយ ១៩ កក្កដា ២០២០
573
ថ្ងៃសៅរ៍ ១៣រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ លោក ហ៊ាប ចាន់ណាន អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល រួមជាមួយអ្នកសារព័ត៌មាន កោះសន្តិភាព CNC និងហង្សមាស បានចុះមកកសិដ្ឋានចិញ្ចឹមទា នៅភូមិចំការកៅស៊ូ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នៅក្នុងកសិដ្ឋានមានទាសរុបចំនួន ១៥០០០ក្បាល ក្នុងនោះទាឈ្មោលចំនួន ៣០០ក្បាល ដែលអាចផ្តល់ពងបានចំនួន ៨០០០គ្រាប់ ក្នុងមួយថ្ងៃ លក់ក្នុងតម្លៃ ៤០០ទៅ ៤៥០០រៀលក្នុងមួយគ្រប់ លើសពីនេះកសិដ្ឋាន ចិញ្ចឹមទាឈ្មោលដើម្បីបង្កាត់សម្រាប់ផលិតពង់ទាកូនផងដែរ។ ក្នុងស្រុកព្រៃនប់ទាំងមូល មានកសិដ្ឋានចិញ្ចឹមទាយកពងចំនួន ១៥កន្លែង ដែលមានទាសរុបចំនួន ២៩ ៧២០ក្បាល។ សម្រាប់ខេត្តព្រះសីហនុ មានកសិដ្ឋានចិញ្ចឹមទាចំនួន ២៥កន្លែង ដែលមានទាសរុបចំនួន ៥២ ២២០ក្បាល អាចផ្តល់ពងបានចំនួន ៤១ ៧៧៦គ្រាប់ លក់ក្នុងតម្កៃ ៤០០ ទៅ៤៥០០រៀល ទាំងក្រុង និងទីប្រជុំជនពងទាលក់អស់ចំនួន ៣៧៨៣០គ្រាប់ សម្រាប់ការប្រើប្រាស់ក្នុងខេត្តទាំងមូល។
ចំនួនអ្នកចូលទស្សនា
Flag Counter