ចេញផ្សាយ ១៧ កក្កដា ២០២០
124
ថ្ងៃសុក្រ ១២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០
លោក ឌី សុខុម នាយខណ្ឌរដ្ឋបាលព្រៃឈើក្រុងព្រះសីហនុ បានដឹកនាំក្រុមការងារខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ សហការជាមួយក្រុមការងាររដ្ឋបាលស្រុកស្ទឹងហាវ និងរដ្ឋបាលព្រៃឈើថ្នាក់កណ្តាល ចំនួន ២១ នាក់ ដើម្បីចុះពិនិត្យស្ថានភាព ករណីចូលទន្ទ្រានកាន់កាប់ដីក្នុងស្ថានីយ៍ស្តារព្រៃឈើអូរថ្ម និងតាមអមសងខាងផ្លូវល្បឿនលឿនក្នុងភូមិសាស្តស្រុកស្ទឹងហាវ។ ជាលទ្ធផល ពិនិត្យឃើញមានសកម្មភាពកំពុងសង់ខ្ទម
បន្ថែមបណ្តើៗផង ចំនួនប្រមាណ ២៣១ខ្ទម និងនៅតាមដងផ្លូវល្បឿនលឿន ២៣ខ្ទម។