ចេញផ្សាយ ១៦ កក្កដា ២០២០
112
ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងទិសដៅអនុវត្តការងារសម្រាប់ខែសីហា ឆ្នាំ២០២០ ដោយការចូលរួមពីលោកអនុប្រធានមន្ទីរ លោកនាយខណ្ឌរដ្ឋបាលជលផលកំពង់សោម និងព្រៃឈើក្រុងព្រះសីហនុ លោក លោកស្រីប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទមន្ទីរទាំងអស់ និងក្រុមការងារកម្មវិធីAspire។ កិច្ចប្រជុំបានផ្សព្វផ្សាយបន្ថែមនូវអនុក្រឹត្យ ៥៦ អនក្រ.បក ចុះថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលកម្ពុជា លើសពីនោះលោកប្រធាន បានលើកយកផែនការសម្រាប់ខណ្ឌ និងការិយាល័យនីមួយៗ ត្រូវយកទៅអនុវត្តនៅខែបន្ទាប់ នឹងត្រូវចុះអន្តរាគមន៍ភ្លាមៗ លើបញ្ហាដែលកសិករកំពង់ប្រឈមលើកត្តាផ្សេងៗ។
ក្រោយកិច្ចប្រជុំលោកប្រធានបានកោតសរសើរដល់ខណ្ឌ និងការិយាល័យដែលខិតខំអនុវត្តការងាររបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ដើម្បីបំពេញការងាររបស់ខ្លួនកន្លងមក និងសូមខណ្ឌ និងការិយាល័យបន្តបំពេញការងារឱ្យកាន់តែល្អប្រសើរ។