មាតិកា
ការចុះត្រួតពិនិត្យ នៅតាមសងខាងផ្លូវហាយវេ កំពង់សាងសង់ថ្មី ជុំវិញចំណុចនិយាមការ 352650-1182658 ស្ថិតក្នុងភូមិសាស្ត្រឃុំអូរត្រេះ និងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១៥ កក្កដា ២០២០
129
ថ្ងៃពុធ ១០រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ លោក ឡាង សុគន្ធ នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវទទួលបន្ទុកក្តាប់រួម និងលោក ប្រាក់ សាវុធ នាយរងសង្កាត់រដ្ឋបាលព្រៃឈើមិត្តភាព សហការជាមួយកំលាំង អាជ្ញាធរស្រុកស្ទឹងហាវ នគរបាល កងរាជអាវុធហត្ថ បានចុះត្រួតពិនិត្យ នៅតាមសងខាងផ្លូវហាយវេ កំពង់សាងសង់ថ្មី ជុំវិញចំណុចនិយាមការ 352650-1182658 ស្ថិតក្នុងភូមិសាស្ត្រឃុំអូរត្រេះ និងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផលឃើញមាន ការកាប់ទន្ទ្រាន បោះបង្គោលរបង និងសង់ខ្ទមយ៉ាងអនាធិបតេយ្យ លើដីព្រៃបម្រុងទុកអចិន្ត្រៃយ៍របស់រដ្ឋ ដោយមិនញញើតច្បាប់សោះឡើយ តាមការពិនិត្យជាក់ស្តែង ឃើញមានការសម្រុក កាប់ព្រៃនិងកំពុងបោះបង្គោលរបងហ៊ុមព័ទ្ធយកដី និងសាងសង់ខ្ទមអនាធិបតេយ្យចំនួន ២៣ខ្ទម។
ចំនួនអ្នកចូលទស្សនា
Flag Counter