មាតិកា
ការចុះពិនិត្យដំណាំបន្លែនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ១៤ កក្កដា ២០២០
167
ថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាតំបន់ សក្តានុពលមួយដែលមានទឹកដីដែលអំណោយផលដល់ដំណាំកសិកម្មបំផុត យ៉ាងណាមិញកសិករ ណុប ម៉េង រស់នៅភូមិត្រពាំងស្អុយ២ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលដាំដំណាំសណ្តែកគួរលើផ្ទៃដីចំនួន ០.៥០ហិកតា។ តាមការចុះសាកសួរផ្ទាល់ពីមន្រ្តីជំនាញ ដំណាំសណ្តែកគួររបស់គាត់ដាំមានរយៈពេលពី ៤៥-៥០ថ្ងៃ ដែលទទួលបានទិន្នផលល្អ ដែលអាចប្រមូលផលបានរយៈ ១ខែកន្លះ ក្នុងបរិមាណប្រមាណជា ៣០គីឡូក្រាមក្នុងមួយថ្ងៃ ជារៀងរាល់ថ្ងៃ ដោយលក់ក្នុងតម្លៃ ៣ ០០០រៀលក្នុងមួយគីឡូក្រាម ដល់ឈ្មួញកណ្តាល។ បញ្ជាក់ផងដែរថា ចំពោះការដាំដំណាំរួមផ្សំមន្ត្រីជំនាញ នៃមន្ទីរកសិកម្មខេត្ត នៅតែបន្តជំរុញ តាមដានពិនិត្យលើដំណាំរបស់ពួកគាត់ ជាពិសេសនឹងចុះអន្តរាគមន៍ក្នុងករណីមានបញ្ហាណាមួយកើតលើដំណាំរបស់គាត់។
ចំនួនអ្នកចូលទស្សនា
Flag Counter