ចេញផ្សាយ ១៤ កក្កដា ២០២០
133
ថ្ងៃអង្គារ ៩រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានធ្វើពិធីប្រជុំសំណេះសំណាល់លើការងារដឹកនាំគ្រប់គ្រងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម គង់ វ៉ាញ អគ្គារធិការ នៃអគ្គាធិការដ្ឋានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ទី ចាន់ណា ប្រធាននាយកដ្ឋានបុគ្គលិក និងអភិវឌ្ឍន៍ធនធានមនុស្ស រួមទាំងមានការអញ្ជើញចូលរួមពីលោកប្រធាន អនុប្រធានមន្ទីរ នាយរងខណ្ឌរដ្ឋបាលទាំងពីរ និងលោក លោកស្រីប្រធាន អនុប្រធានការិយាល័យក្រោមឱវាទមន្ទីរ។