ចេញផ្សាយ ១១ កក្កដា ២០២០
118
ថ្ងៃសៅរ៍ ៦រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០
ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមកិច្ចប្រជុំពាក់ព័ន្ធបញ្ហាដីធ្លីនៅតំបន់គម្របព្រៃឆ្នាំ២០០២ ដីព្រៃកោងកាង និងតំបន់ការពារធម្មជាតិ ដែលនៅសេសសល់មិនទាន់ដោះស្រាយរួចក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ នៅសាលប្រជុំគណៈអភិបាលខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលលរងខេត្ត អភិបាលក្រុង/ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធ។