ចេញផ្សាយ ១០ កក្កដា ២០២០
119
ថ្ងៃសុក្រ ៥រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ក្នុងការពិនិត្យលើគោលនយោបាយផ្សព្វផ្សាយកសិកម្ម នៅសណ្ឋាគារឌីយ៉ាម៉ង់ ខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តម មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ និងជានាយកកម្មវិធីAspire ដែលអ្នកចូលរួមមកពីតំណាងមន្ទីរអង្គភាពចំនួន ២៤ខេត្ត អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍។ គោលបំណងនៃសិក្ខាសាលា:
១.ពិនិត្យលើការអនុវត្តគោលនយោបាយផ្សព្វផ្សាយនៅកម្ពុជាឆ្នាំ ២០១៥។
២.ប្រមូលធាតុចូលដើម្បីបញ្ចប់របាយការណ៍នៃការអនុវត្តគោនយោបាយផ្សព្វផ្សាយកសិកម្មឆ្នាំ ២០១៥។