ចេញផ្សាយ ០៩ កក្កដា ២០២០
133
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិនិត្យករណីវិវាទដីធ្លី រវាងលោក គិត ប៊ុន លោកស្រី ឡឹក លក្ខណា និងលោក ម៉ម ឈៀង ដែលមានទីតាំងស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ និងតំណាងគូភាគីផងដែរ។