ចេញផ្សាយ ០៩ កក្កដា ២០២០
123
ថ្ងៃព្រហស្បតិ៍ ៤រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ដព្រះសីហនុ បានដឹកនាំកញ្ញា ជី ចាន់ឌី មន្រ្ដីការិយាល័យផែនការ គណនេយ្យ ដើម្បីចូលរួមកិច្ចប្រជុំប្រជុំស្ដីពីការចុះបញ្ជីដីធ្លី ក្នុងខេត្ដព្រះសីហនុ នៅសាលប្រជុំរដ្ឋបាលខេត្ដព្រះសីហនុ ក្រោមអបតីភាពលោក លៀម សុដា អភិបាលរង នៃគណៈអភិបាលខេត្ដព្រះសីហនុ ដោយមានការចូលរួមពីបណ្ដាមន្ទីរអង្គភាព រដ្ឋបាលស្រុក ក្រុង នៅជុំវិញខេត្ដព្រះសីហនុ។