ចេញផ្សាយ ០៦ កក្កដា ២០២០
147
ថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញការិយាល័យក្សេត្តសាស្ត្រ និងផលិតភាពកសិកម្ម ដើម្បីចុះផ្ដល់ប្រឹក្សាបច្ចេកទេសដាំបន្លែប្រគេនជូនព្រះចៅអធិការវត្តឥន្ទញាណ ហៅវត្តក្រោម។ ក្រោយពីការពិនិត្យជាក់ស្ដែង មន្ទីរនឹងបញ្ជូនមន្ត្រីមករៀបចំកែលម្អប្រព័ន្ធដាំដុះបច្ចុប្បន្ន ប្រគេនជីអាចម៍គោ និងគ្រាប់ពូជ ព្រមទាំងចុះតាមដានជាប្រចាំ។ តាមការឲ្យដឹងរបស់ព្រះចៅអធិការ បន្លែដែលព្រះអង្គបានដាំគឺអាចផ្គត់ផ្គង់ចង្ហាន់់ព្រះសង្ឃចំនួន ១៨០អង្គ ហេតុនេះក្រោមការជួយឧបត្ថម្ភបច្ចេកទេស គ្រាប់ពូជ និងជីធម្មជាតិ ពីមន្ទីរកសិកម្ម ព្រះអង្គនឹងបង្កើនការដាំដុះឲ្យបានច្រើនជាងបច្ចុប្បន្ននេះ។