ចេញផ្សាយ ០៦ កក្កដា ២០២០
167
ថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០
លោក ឡាង សុគន្ធ នាយរងផ្នែករដ្ឋបាលព្រៃឈើស្ទឹងហាវទទួលបន្ទុកក្តាប់រួម និងលោក ប្រាក់ សាវុធ នាយរងសង្កាត់រដ្ឋបាលព្រៃឈើមិត្តភាព បានចុះល្បាត នៅតាមសងខាងផ្លូវហាយវេ កំពង់សាងសង់ថ្មី ជុំវិញចំណុចនិយាមការ 352650-1182658 ស្ថិតក្នុងភូមិសាស្ត្រឃុំអូរត្រេះ និងឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឃើញមាន ការកាប់ទន្ទ្រាន បោះបង្គោលរបង និងសង់ខ្ទមយ៉ាងអនាធិប្បតេយ្យ លើដីព្រៃបម្រុងទុកអចិន្ត្រៃរបស់រដ្ឋ ដោយមិនញញើតច្បាប់សោះឡើយ។ តាមការពិនិត្យជាក់ស្តែង ឃើញមានការសម្រុក កាប់ព្រៃ និងកំពុងបោះបង្គោលរបងហ៊ុមព័ទ្ធយកដី និងសាងសង់យ៉ាងខ្ទមអនាធិបតេយ្យ ចំនួន ១២ខ្ទម ក្នុងនោះ ខ្ទមមានមនុស្យរស់នៅចំនួន ៣ខ្ទម។