ចេញផ្សាយ ០៦ កក្កដា ២០២០
182
ថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០
មន្រ្តីជំនាញជលផលកំពង់សោម បានចុះពិនិត្យស្ថានភាពព្រៃកោងកាងនៅតាមទំនប់ប៉ុលឌែរ និងការធ្វើវារីវប្បកម្មរបស់ក្រុមហ៊ុន ហេង ហេង អេឃ្វើខលឈ័រ អុិនវេសមុិច ឯ.ក។ ជាលទ្ធផល ពុំឃើញមានការកាប់ទន្រានព្រៃ កោងកាងឡើយ។ ក្នុងថ្ងៃដដែល ក្រុមការងារ បានចុះពិនិត្យការចិញ្ចឹមបង្គារបស់ ក្រុមហ៊ុន ហេង ហេង ដោយក្រុមហ៊ុននេះបានដាក់កូនត្រីស្ពង់ចិញ្ចឹមចំនួន ៥០០០កូន ក្នុងស្រះ។ មួយវិញទៀតនៅដើមខែកក្កដា ២០២០ ក្រុមហ៊ុនប្រមូលផលបង្គាបានប្រមាណ ៨តោន (៤០ ទៅ ៤៥ គ្រាប់/គ.ក្រ) ក្នុងកូនបង្គាដែលបានដាក់ចិញ្ចឹម ១០លានកូន រយៈពេលជាង ៣ខែ។