ចេញផ្សាយ ០៦ កក្កដា ២០២០
164
ថ្ងៃអាទិត្យ ១៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរស្រុកព្រៃនប់ ដើម្បីធ្វើពិធីដាំកូនកោងកាងឡើងវិញ ចំនួន ២ ០០០ដើម លើផ្ទៃដីចំនួន ២ហិកតា ដែលស្ថិតនៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ។ ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ ក្រោមឱវាទខេត្ត អាជ្ញាធរដែនដី ស.ស.យ.ក ស្រុកព្រៃនប់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនកុះករ។