មាតិកា
ចុុះតាមដាន និងពិនិត្យការចិញ្ចឹមទារបស់ប្រជាពលរដ្ឋ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ០៤ កក្កដា ២០២០
148
ថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ មន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុុះតាមដាន និងពិនិត្យការចិញ្ចឹមទារបស់ប្រជាពលរដ្ឋ ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផល បានចុះពិនិត្យទាចំនួនមានចំនួន ៥កន្លែង ដែលមានចំនួន ១៥ ០០០ក្បាល ដែលអាចផ្តល់ពងពី ៧៥ភាគរយ ទៅ ៨៥ភាគរយ ក្នុងតម្លៃចន្លោះពី ៤៥០០ ទៅ៥០០រៀល ក្នុងមួយគ្រាប់ លើទីផ្សារបច្ចុប្បន្ន។ ក្នុងនោះ÷ ១. ម្ចាស់ឈ្មោះឈិន ឡុង នៅភូមិ៤ ឃុំអូរត្រេះ មានទា ចំនួន ៦០០០ក្បាល។ ២.ម្ចាស់ឈ្មោះសៀន សេង (ភូមិជាមួយគ្នា) មានទាចំនួន២៥០០ក្បាល។ ៣.ម្ចាស់ឈ្មោះលីវ ផល (ភូមិជាមួយគ្នា) មានទាចំនួន ១៥០០ក្បាល។ ៤.ម្ចាស់ឈ្មោះ ពូ អ៊ីន (ភូមិជាមួយគ្នា) មានទាចំនួន ២៥០០ក្បាល។ ៥.ម្ចាស់ឈ្មោះនួន ប៊ុន នៅភូមិ២ ឃុំអូរត្រេះ មានទាចំនួន ២៥០០ក្បាល។ គួរបញ្ជាក់ផងដែរ ការចិញ្ចឹមក្នុងស្រុកស្ទឹងហាវមានការកើនឡើងគួរកត់សម្គាល់ ដោយការប្រើប្រាស់មានចំនួនច្រើន ដោយសារជាផលិតផលនៅស្រុក។
ចំនួនអ្នកចូលទស្សនា
Flag Counter