ចេញផ្សាយ ០៤ កក្កដា ២០២០
136
ថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ និងលោក លី ម៉ាត់ ប្រធានទីប្រឹក្សាកម្មវិធីAspire ខេត្តព្រះសីហនុ បាបចូលរួមសិក្ខាសាលាស្តីពី ការបញ្ជ្រាបថវិកាកម្មវិធី Aspire ទៅផែនការយុទ្ធសាស្ត្រថវិកាឆ្នាំ ២០២១-២០២៣ និងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់គ្រប់គ្រងឆ្នាំ២០២១ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប ក្រោមអធិបតីភាពលោក ម៉ក់ មុន្នី ប្រធាននាយកដ្ឋានផែនការ និងស្ថិតិ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សមាសភាពចូលរួមថ្នាក់ដឹកនាំមន្ទីរ និងប្រធានទីប្រឹក្សាគ្រប់គ្រងអនុកម្មវិធីAspire។