ចេញផ្សាយ ០៣ កក្កដា ២០២០
159
ថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០
លោក យស់ ចាន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ដឹកនាំមន្ត្រីជំនាញកសិកម្ម និងភ្នាក់ងារផ្សព្វផ្សាយឃុំ ដើម្បីចុះពិនិត្យបង្កបង្កើនផលស្រូវរដូវវស្សា នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ តាមការពិនិត្យ ឃើញថា ស្រូវរបស់កសិករ ក្រោយពេលពង្រោះរួច ខ្វះខាតភ្លៀងអូសបន្លាយយូរ រួមទាំងខ្វះការថែទាំ ដែលធ្វើឱ្យស្រូវលូតលាស់មិនល្អ។ លោកអនុប្រធាន និងមន្ត្រីជំនាញបានណែនាំឱ្យកសិករបាច់ជីបំប៉នបន្ថែម និងបានផ្តល់ថ្នាំសម្លាប់មេរោគ រួមទាំងវិធីប្រើប្រាស់ថ្នាំដល់ពួកគាត់ផងដែរ។ សូមបញ្ជាក់ផងដែរថា នៅស្រុកកំពង់សីលាការសាបព្រោះបានបញ្ចប់មួយរយភាគរយហើយ។