ចេញផ្សាយ ០៣ កក្កដា ២០២០
115
ថ្ងៃសុក្រ ១៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០
ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានសហការជាមួយរដ្ឋបាលស្រុកព្រៃនប់ និងអាជ្ញាធរឃុំ ដើម្បីចុះពិនិត្យទីតាំងត្រូវរៀបចំកម្មវិធី ដាំកូនកោងកាងឡើងវិញ ចំនួន ២០០០ដើម ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ នាពេលខាងមុខនេះ ដែលស្ថិតនៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។