ចេញផ្សាយ ០២ កក្កដា ២០២០
147
ថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០
មន្ត្រីជំនាញផ្នែក និងសង្កាត់រដ្ឋជលផលស្ទឹងហាវ បានសហការជាមួយក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្ទឹងហាវ ដែលដឹកនាំដោយ លោក សុន ពិសី អភិបាលរងស្រុកខណ្ឌស្ទឹងហាវ ដើម្បីចុះពិនិត្យទីតាំងដីសហគមន៍ការពារព្រៃកោងកាង ដែលស្ថិតនៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ជាលទ្ធផល៖ តាមការពិនិត្យជាក់ស្ដែងរបស់ក្រុមការងារឃើញថា ទីតាំងដីសហគមន៍ការពារព្រៃកោងកាងមានការធ្វើសកម្មភាពឈូសឆាយរំលោភយកដីសហគមន៍។