មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តការងារសម្រាប់ទី២ ក្នុងឆ្នាំឆ្នាំ២០២០
ចេញ​ផ្សាយ ៣០ មិថុនា ២០២០
115
ថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅអនុវត្តការងារសម្រាប់ទី២ ក្នុងឆ្នាំឆ្នាំ២០២០ ក្រោមអធិបតីភាពលោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ។ សមាសភាពចូលរួម មានលោកនាយខណ្ឌ នាយរងខណ្ឌរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផល ប្រធានការិយាល័យ រួមទាំងមន្ត្រីរាជការក្រោមឱវាទ និងក្រុមការងារកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ទាំងមូល។ ក្នុងកិច្ចប្រជុំខណ្ឌ និងការិយាល័យនីមួយៗ បានឡើងធ្វើបទបង្ហាញពីការងារដែលអនុវត្តបាន និងទិសដៅដែលនឹងត្រូវធ្វើបន្តទៀតនៅឆមាសក្រោយ។ លោក គង់ វិតាណៈ អភិបាលរងខេត្ត បានណែនាំបន្ថែមទាក់ទងទៅនឹងការងាររបស់ខណ្ឌ និងការិយាល័យនូវចំណុចខ្វះខាតរបស់ខ្លួន និងរៀបចំផែនការឱ្យបានច្បាស់លាស់ លើសពីនោះលោកបានកោតសរសើរលើការងារដែលខណ្ឌ និងការិយាល័យបានអនុវត្តបានយ៉ាងល្អកន្លងមក។ លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចង្អុលបង្ហាញលើការងារបន្ថែមទៀត លើការងារសំខាន់ដែលខណ្ឌ និងការិយាល័យត្រូវយកចិត្តទុកដាក់ ដើម្បីបំពេញការងាររបស់ខ្លួនឱ្យកាន់តែល្អប្រសើរ។
ចំនួនអ្នកចូលទស្សនា
Flag Counter