ចេញផ្សាយ ២៩ មិថុនា ២០២០
136
ថ្ងៃចន្ទ ៩កើត ខែអាសាឍ ឆ្នំាជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០
មន្រ្តីជំនាញជលផល បានចុះពិនិត្យមើលត្រីផ្សោត ០១ក្បាល ដែលបានងាប់អណ្តែតមកទើចំណុចឆ្នេរថ្មរាង ស្ថិតភូមិឫទី្ធ១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
តាមការសាកសួរពីប្រជាពលរដ្ឋ ត្រីផ្សោតនោះបានងាប់រយៈពេលប្រហែល ០៧ថ្ងៃហើយដែលមានទម្ងន់ ៦៥គ. ក្រ ប្រវែងដងខ្លួន ១.៧០ម ទទឹង០.៤០សង់ទីម៉ែត្រ
ជាប្រភេទ ផ្សោតក្បាលត្រឡោក(ប្រភេទកំពុងរងគ្រោះថ្នាក់ orcaella brevirostris lrrawaddy dolphin)
មាននៅប្រជុំតំបន់កោះ ឆក ឆ្នេរដទៃទៀតក្នុងខេត្តព្រះសីហនុ ជាប្រភេទសត្វកម្រត្រូវការពារដោយអនុក្រឹត្យលេខ១២៣ អ.ន.ក្រ។
តាមការសន្និដ្ឋាន ត្រីផ្សោតក្បាលត្រឡោកបានងាប់ដោយសារប៉ះស្លាបចក្រ ទូកប្រជានេសាទ ធ្វើឱ្យត្រីផ្សោតនេះងាប់ ហើយមន្រ្តីជំនាញបានធ្វើការកប់។