ចេញផ្សាយ ២៩ មិថុនា ២០២០
126
ថ្ងៃអាទិត្យ ៨កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២០
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានដឹកនាំមន្ត្រីជំនាញដើម្បីចុះពិនិត្យប្រភពទឹកផ្គត់ផ្គង់ការដាំបន្លែនៅឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមការចុះមើលជាក់ស្តែង កន្លែងដាំដុះរបស់កសិករមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រពដំណាំ តែដោយសារខ្វះការថែទាំ បទពិសោធ រួមទាំងបច្ចេកទេសដាំដុះ ធ្វើឱ្យកសិករខាត់បងនូវពេលវេលា និងថវិកាលើដំណាំរួមផ្សំរបស់គាត់។ ក្នុងឱកាសនេះមន្ត្រីជំនាញបានណែនាំនូវបច្ចេកទេសបន្ថែម ដើម្បីឱ្យគាត់យល់ដឹងនូវបច្ចេកទេសដាំដុះ និងវិធីសាស្ត្រថែដំណាំរបស់គាត់។